អ្នកនាង យ៉ុន ដាវី ជាអ្នករាំរបាំរបស់អង្គការអម្រឹតាសិល្បៈថ្មីៗនេះបានចូលរួមសិក្ខាសិលា ស្ដីអំពីការតំឡើងរបាំ រយៈពេលប្រាំបួនថ្ងៃ នៅ Rimbun Dahan, Malaysia, ដែលបានរៀបចំដោយ the World Dance Alliance and Rimbun Dahan.
——–
កម្មវិធីបានចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នៅប្រទេសម៉ាឡេស៊ី។
ចំណាប់អារម្មណ៍នៅក្នុងការចូលរួមក្នុងកម្មវិធីនេះ។ ក្នុងរយៈពេល ០៩ថ្ងៃ នៃការចូលរួម ខ្ញុំបានទទួលនូវតិចនិចថ្មីនៃការប្រើដងខ្លួន និង គំនិតថ្មីនៃការតំឡើងស្នាដៃ និង ទទួលបាននូវបទពិសោធន៍នៃការត្រៀមខ្លួនដើម្បីធ្វើការបង្រៀនទៅកាន់សិល្បៈករដែលមានវប្បធម៌ និងប្រទេសខុសៗគ្នា។ ជាពិសេសដឹងនូវរបៀបទំនាក់ទំនងចំពោះសិល្បៈករឆ្លងប្រទេស ព្រមទាំងទទូលបាននូវចំណេះដឹងដែលទាក់ទងនឹងច្បាប់ទំលាប់របស់ប្រទេសម៉ាឡេស៊ី។ ខ្ញុំមានអារម្មណ៍រីករាយទៅនឹងបរិយាកាសជុំវិញខ្លួន និង អាហារផងដែរ។
អ្វីដែលសំខាន់ជាងគេ ខ្ញុំទទួលបាននូវរបៀបនៃការធ្វើការតំឡើងស្នាដៃតាមបែបផែនច្រើនយ៉ាង ឬច្រើនវិធី ដូចជា មធ្យោបាយនៃការគិត និង វិធីនៃការស្វែងរកដងខ្លួន។
យ៉ុន ដាវី