Daily Archives: April 28, 2015

អ្នកដំឡើងរបាំ ខុន ច័ន្ទសិទ្ធិការ្យ (ម៉ូ) Khon Chan Sithyka, the Choreographer​

ខុន ច័ន្ទសិទិ្ធការ្យ (ម៉ូ) ចូលហាត់រៀនផ្នែកល្ខោនខោល ​ឯកទេសតួអង្គស្វា កាលពីឆ្នាំ២០០២ នៅសាលាមធ្យមវិចិត្រសិល្បៈ និងបានបញ្ចប់នៅឆ្នាំ២០១១ ។ ក្នុងពេលកំពុងសិក្សាជំនាញ សិល្បៈនេះ គាត់ធ្លាប់បានសម្តែងជាច្រើនសន្ធឹកសន្ធាប់ជាមួយក្រុមសិល្បៈសុវណ្ណភូមិ ដែលជា ក្រុមសម្តែងរបាំនិងលោ្ខនស្បែកមួយក្នុងទីក្រុងភ្នំពេញ ។ ជាមួយក្រុមសិល្បៈនេះ គាត់ក៏បាន ចូលរួមរៀនសូត្រក្នុងសិក្ខាសាលារបាំសហសម័យជាច្រើន ។ ម៉ូធ្លាប់បានសម្តែងក្នុងស្នាដៃ ជាមួយអ្នកដំឡើងរបាំនិងអ្នកដឹកនាំរឿងជាតិនិងអន្តរជាតិជាច្រើន និងធ្លាប់ធ្វើដំណើរសម្តែង នៅសហរដ្ឋអាមេរិច អឺរ៉ុប និងនៅបណ្តាប្រទេសអាស៊ី ។ ម៉ូជាអ្នកសម្តែងម្នាក់ក្នុងផ្ទាំង           ទស្សនីយភាពសិល្បៈអូប៉េរ៉ាដ៏ធំមួយ ដឹកនាំដោយលោក ភីថឺ សេឡឺ ក្នុងទីក្រុងម៉ាឌ្រីដ ។ Khon Chan Sithyka (Mo)​ began his training … Continue reading

Posted in A Contemporary Dance Platform, Khon Brothers | Leave a comment