Daily Archives: June 11, 2015

Leak at the SEA Choreolab 2015 – May 30th till June 7th, Rimbun Dahan (Malaysia)

សិល្បកររបស់យើងមួយរូប ជី រតនា (ល័ក្ខ) បានចូលរួមសិក្ខាសាលាតែងរបាំអាស៊ីអាគ្នេយ៍ឆ្នាំ២០១៥​  ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី៧ ខែមិថុនា។ គាត់ជាអ្នកដំឡើងរបាំសហសម័យមួយរូបនៅក្នុង ចំណោមអ្នកដំឡើងស្នាដៃទាំង១៥រូប ដែលមកពីប្រទេសឡាវ កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលមានរយៈពេល៩ថ្ងៃ នៅមណ្ឌលសិល្បៈរីមបូនដាហាន(Rimbun Dahan) ប្រទេសម៉ាឡេស៊ី។ ពួកគាត់បានធ្វើការក្រោមការសម្របសម្រួលរបស់ Arco Renz ដែលជាអ្នកដំឡើង របាំជនជាតិអាល្លឺម៉ង់ដែលមានមូលដ្ឋាននៅទីក្រុង Brussels។ អ្នកចូលរួមនីមួយៗមានឱកាសដឹកនាំក្រុមខ្លួនឯងក្នុងកំឡុងពេលChoreolab ដែលពួកគាត់បានចែករំលែក នូវរបៀបផ្លាស់ប្ដូរចលនា និងវិធីសាស្រ្តក្នុងការដំឡើងរបាំរបស់ពួកគាត់។ Arco បានដឹកនាំក្រុមក្នុងការរួម បញ្ចូលសម្ភារៈនេះទៅក្នុងលំហាត់នៃការបង្កើតរបាំនិងការវិភាគ។ វាគ្មិនជាច្រើនរូបក៏ត្រូវបានអញ្ជើញ ដើម្បីបកស្រាយលើកប្រធានបទក្រៅសិល្បៈដូចជា សន្ដិសុខក្នុងតំបន់ សេដ្ឋកិច្ច និងជីវភូមិសាស្ត្រជាដើម។ មន្ទីរពិសោធនាដកម្មឆ្នាំ២០១៥​ ត្រូវបានគាំទ្រដោយវិទ្យាស្ថាន Goethe-Institut​ នៅប្រទេសម៉ាឡេស៊ី និង ទទួលស្វាគមន៍ដោយរីមបូន … Continue reading

Posted in Uncategorized | Leave a comment