«រូបនេះ ទីនេះ ពេលនេះ»

ព័ត៌មានអំពីការសម្តែង

 ១) តើការសម្តែងនេះប្រព្រឹត្តទៅម៉ោងប៉ុន្មាន? ទីកន្លែងណា?
ថ្ងៃសៅរ៍ និងអាទិត្យ ទី ១១និងទី១២ ខែមីនា ឆ្នាំ២០១៧
(សូមមើលម៉ោងនិងទីកន្លែងខាងក្រោម)
បើលោកអ្នកអញ្ជើញមកដល់១០នាទីមុន ម៉ោងសម្តែង នោះជាការប្រសើរ ។
ការសម្តែងស្នាដៃនេះ ចែកចេញជា៣ឆាក ហើយឆាកនីមួយៗឋិតនៅទីកន្លែង
សម្តែងផ្សេងៗគ្នា។

ឆាកទី១៖ សួនច្បារទល់មុខផ្ទះមេត្តា (ឬខាងមុខសាកលវិទ្យាល័យបៀលប្រាយ)
៤.៣០-៥.០០នាទីល្ងាច
សូមចតកង់ម៉ូតូរបស់លោកអ្នក នៅផ្ទះមេត្តា ។ បើផ្ទះមេត្តាអស់កន្លែងចត សូមចតកង់ម៉ូតូរបស់លោកអ្នកនៅចំណតរបស់សាកលវិទ្យាល័យបៀលប្រាយ ។
សូមចតឡាន នៅជុំវិញសួនច្បារឬក្នុងចំណតសាកលវិទ្យាល័យបៀលប្រាយ ។
Meta House

ឆាកទី២៖ សារមន្ទីរទួលស្លែង (មន្ទីរស២១)
៥.៥០-៦.២០នាទីល្ងាច
ចំណតក្នុងបរិវេណសារមន្ទីរ
S-21.jpg

ឆាកទី៣៖ តារាងបាល់ទាត់3G (ទល់មុខស្ថានទូតអូស្រ្តាលី)
៧.៣០-៨.០០នាទីល្ងាច
ចំណតក្នុងបរិវេណតារាងបាល់ទាត់
3G Football Court

២) តើត្រូវការសំបុត្រចូលទស្សនាដែរទេ?
មិនត្រូវការសំបុត្រទេ ។ ការសម្តែងនេះ លោកអ្នកអាចចូលរួមទស្សនាដោយសេរី ។
សូមបបួលមិត្តភក្តិ និងក្រុមគ្រួសារមកទស្សនាទាំងអស់គ្នា ។ នេះជាពិសោធទស្សនា
សិល្បៈមួយដ៏ប្រសើរ។ ដោយឡែកនៅសារមន្ទីរទួលស្លែង បើជនបរទេសមកទស្សនា
សារមន្ទីរក្នុងកំឡុងម៉ោងធ្វើការ ជនបរទេសនោះត្រូវបង់ថ្លៃសំបុត្រចូលទស្សនាសារមន្ទីរ
ដូចធម្មតា ។ បើមកទស្សនាការសម្តែង លោកអ្នកអាចចូលសារមន្ទីរបានបន្ទាប់ពីម៉ោង
៥.២០នាទីល្ងាច ដោយគ្រាន់តែប្រាប់អ្នកយាមនៅមាត់ច្រកថា មកទស្សនាការសម្តែង
សិល្បៈ។

៣) តើផលិតករការសម្តែងមានផ្តល់ការដឹកជញ្ជួនពីទីកន្លែង១ទីកាន់ទីកន្លែង១ទៀតដែរទេ?
មិនមានការរៀបចំការដឹកជញ្ជូនអ្វីទេ ។សូមលោកអ្នកសាកល្បងការធ្វើដំណើរ
តាមដានការសម្តែងពីទីកន្លែង១ទៅកាន់ទីកន្លែង១ទៀតនេះ ដែលជាផ្នែកមួយនៃ
ពិសោធទស្សនាសិល្បៈនេះ ។ យើងខ្ញុំសូមអរគុណដែលលោកអ្នកសហការនិង
ចូលរួមតាមដាន ។

៤) តើខ្ញុំអាចទស្សនាតែឆាកសម្តែងណាមួយបានដែរទេ?
ពិតជាបាន ។ តែទោះយ៉ាងនេះក្តី យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកអញ្ជើញចូលរួម
ទស្សនាគ្រប់ឆាកទំាំង៣ គ្រប់ទីតាំងសម្តែងទាំង៣ ។ ការទស្សនាការសម្តែងនេះ គឺជាពិសោធទស្សនាការសម្តែងសិល្បៈនៅកន្លែងជាក់ស្តែងដ៏ប្រសើរមួយ។

៥) មានចំណតយានជំនិះទេ?
សូមមើលចម្លើយសំណួរទី១ ។ ចំណតសម្រាប់កង់ម៉ូតូ មានតម្លៃប្រហែល១០០០រៀល ។ សម្រាប់ឡាន សូមលោកអ្នកមកដល់យ៉ាងហោច១០នាទីមុនពេលម៉ោងសម្តែង ព្រោះការរកចំណតអាចប្រើពេលយូរ ។ តម្លៃចំណតឡាន អាចថ្លៃជាង១០០០រៀល ។

៦) តើអាចថតរូបនិងថតវីដេអូបានទេ?
អាចថតបាន សម្រាប់ការសម្តែងនេះ ។ សូមមេត្តាកុំប្រើពន្លឺផ្លេកបន្ទោរក្នុងការថត ។ ដើម្បីជាការគោរពដល់សិល្បករសម្តែងនិងទស្សនិកជនដ៏ទៃទៀត សូមលោកអ្នក
មេត្តាអធ្យាស្រ័យ ជៀសវាងការថត ដែលបាំងភ្នែកអ្នកដ៏ទៃនិងការចូលកណ្តាល
ទីសម្តែងដែលសិល្បករកំពុងសម្តែង ។ សូមកុំបណ្តោយឲ្យឳកាសនិងពិសោធទស្សនា
ការសម្តែងដ៏ពិសេសនេះ ត្រូវបានបាត់បង់ ដោយសារតែលោកអ្នករវល់គិតតែ
ពីថតរូបឬថតវីដេអូ។

៧) តើមានការកំណត់ការស្លៀកពាក់ដែរទេ?
លោកអ្នកអាចស្លៀកសម្លៀកបំពាក់ដែលមានភាពងាយស្រួលដល់ការឈរនិងអង្គុយ
ទស្សនាការសម្តែងនៅតាមទីកន្លែងសាធារណៈទាំងនេះ។ ដោយឡែក ទីតាំងសម្តែង
ឆាកទី២គឺជាសារមន្ទីរទួលស្លែង ដែលជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ហេតុនេះរាល់អ្នកចូលទស្សនាទាំងឡាយ គួរគប្បីផ្តល់នូវការគោរពដល់ទីតាំងនេះ
និងមានការស្លៀកពាក់សមរម្យ ។

៨) ខ្ញុំរកទីកន្លែងសម្តែងមិនឃើញ ហើយមានសំណួរផ្សេងទៀត
០៧៧៩៤៥០១៥ ឬ boxoffice@amritaperformingarts.org

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s