វាចានាយកប្រតិបត្តិ កង ឫទ្ធីសាល    

ប្រសិនបើសួរខ្ញុំថា ពីឆ្នាំ២០០៣ដល់២០១៨ តើអ្វីជាសមិទ្ធផល១៥ឆ្នាំកន្លងមកនេះ? ខ្ញុំអាចឆ្លើយបានតាមបែបបរិមាណថា យើងបានធ្វើការជាមួយព្រឹទ្ធាចារ្យនិងសិល្បករជាច្រើនរយនាក់ ដំឡើងស្នាដៃសិល្បៈប្រហែល៤៥ផលិតកម្មស្ទើរគ្រប់ទម្រង់សិល្បៈ ធ្វើដំណើរសម្តែងនិងចូលរួមព្រឹត្តិការណ៍វប្បធម៌អន្តរជាតិជាង៦០ដង គ្រប់ទ្វីបទាំង៦រួមទាំងទ្វីបអាព្រិចផងដែរ បានទទួលពានរង្វាន់កិត្តិយសជាតិនិងអន្តរជាតិចំនួន៥  មានទស្សនិកជនក្នុងស្រុកនិងបរទេសដែលបានទស្សនាវណ្ណកម្មសិល្បៈផលិតដោយអម្រឹតាសិល្បៈសរុបចូលគ្នារាប់ម៉ឺននាក់ ។ ទិ​ន្នន័យរហ័សទាំងនេះ អាចធ្វើឲ្យសាធារណជនមានអារម្មណ៍ស្ងើចសរសើរ ប៉ុន្តែ អ្វីដែលយើងខ្ញុំទាំងអស់គ្នានៅអម្រឹតាសិល្បៈមានក្តីរំភើបនិងមោទនភាព គឺជាដំណើររឿងដ៏មានន័យជ្រាលជ្រៅ អំពីការរីកចម្រើនរបស់មនុស្សមួយក្រុម ដែលបាន​កើតមានឡើងក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ បើទោះជាវាចានេះវែងម្តេចម្តាក្តី សូមអនុញ្ញាតឲ្យខ្ញុំបានដំណាលរឿងនេះដូចតទៅ៖

preoung-chhieng-teaching-monkey-role

Rady trained in Lakhaon Kaol (classical male masked dance) with Master Proeung Chhieng. Unknown photographer.

កាលពីឆ្នាំ២០០៧ ង៉ែត រ៉ាឌី គឺជាសិល្បករល្ខោនខោល តួស្វាពល ដែលក្មេងជាងគេក្នុងក្រុមសម្តែងទៅកាន់ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ។ រ៉ាឌី អៀននិងមិនសូវហ៊ាននិយាយច្រើននោះឡើយ ។ ៦ឆ្នាំក្រោយមក ក្នុងឆ្នាំ២០១៣ ក្នុងប្រទេសសឹង្ហបូរី រ៉ាឌី អង្គុយជាមួយសិល្បករដ៏ទៃទៀតមកពីប្រទេសជប៉ុន តៃវ៉ាន់ និងឥណ្ឌា ក្នុងកិច្ចពិភាក្សាក្រោយការសម្តែងស្នាដៃសហវប្ប​ធម៌មួយ និយាយជាភាសាអង់គ្លេសអំពីការបណ្តុះបណ្តាលមូលដ្ឋានរ​បាំខ្មែររបស់ខ្លួននិងបទពិសោធផ្លាស់ប្តូរសិល្បៈសហវប្បធម៌ដែលខ្លួនទើបនឹងសម្តែងចប់។ ហ៊្វែ្រដ ហ្វ្រាំប៊ើក ដែលជាស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលអម្រឹតាសិល្បៈ អង្គុយជាមួយខ្ញុំ ស្តាប់រ៉ាឌីនិយាយទាំងទឹកមុខញញឹមនិងទឹកចិត្តរំភើប ប្រកបដោយមោទនភាព ។

18274883_1530850873613928_256289124987043149_n

១០ឆ្នាំក្រោយមកទៀត ក្នុងឆ្នាំ២០១៧ រ៉ាឌី ទៅកាន់ទីក្រុងញូវយ៉ក ដោយបានទទួលអាហារូបករណ៍សិល្បៈរយៈពេល៧ខែ ពីក្រុមប្រឹក្សាវប្បធម៌អាស៊ី ។ ទៅដល់ភ្លាម រ៉ាឌី មិនទុកពេលសម្រាកឡើយ។ គាត់ផ្លាស់ទីគ្រប់កន្លែងដើម្បីទស្សនកិច្ចសិល្បៈ ចូលរួមក្នុងសិក្ខាសាលាផ្សេងៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រតិបត្តិករសិល្បៈអន្តរជាតិទាំងឡាយ។ ទៅដល់បានតែ២សប្តាហ៍ រ៉ាឌី សម្តែងស្នាដៃរបាំទោល របស់ខ្លួននៅទីសិល្បៈ JUDSON MEMORIAL CHURCH កណ្តាលទីក្រុងញូវយ៉ក ។ ទាំងអស់នេះ គ្រាន់តែជាសង្ខេបព្រឹត្តិការណ៍ដ៏ខ្លីមួយរបស់រ៉ាឌី ហើយនៅមានសកម្មភាពសិល្បៈជាច្រើនទៀតមិនអាចរៀបរាប់អស់ក្នុងវាចាដ៏ខ្លីនេះ។

08

ដំណើរជីវិតរីកចម្រើនក្នុងអាជីពសិល្បៈរបស់រ៉ាឌី គ្រាន់តែជាលំនាំរឿងរបស់សិល្បករម្នាក់ក្នុងចំណោមសិល្បករដទៃទៀត ដែលបានទទួលការផ្តល់នូវលទ្ធភាពនិងភាពអំណោយផលសម្រាប់វឌ្ឍនភាពអាជីពរបស់ពួកគេ។ នៅមានអ្នកដ៏ទៃផ្សេងទៀតដូចជា កិត្យា ប៊ែល ណារីម សុភាព ដាវី​ ម៉ូ លក្ខ បូរី ប៊ុន្នី បូរ៉ាមី និងជាច្រើននាក់ទៀតដែលមិនអាចរៀបរាប់អស់  ​ដែលសុទ្ធតែមានដំណើរជីវិតរីកចម្រើនក្នុងអាជីពរបស់ខ្លួន ។ ដំណើរវឌ្ឍនភាពរបស់ពួកគេរួមមាន ពីសិល្បករទម្រង់បូរាណក្លាយជាសិល្បករដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យអន្តរជាតិ ពីសិល្បករទម្រង់បូរាណក្លាយជាសិល្បករទទួលអាហារូបករណ៍សិល្បៈចូលរួមសិក្ខាសាលាតំបន់និងអន្តរជាតិ ពីសិល្បករទម្រង់បូរាណក្លាយជាសិល្បករសម្តែងស្នាដៃសិល្បៈនៅអាស៊ី អឺរុប និងសហរដ្ឋអាមេរិក   ពីសិល្បករបូរាណក្លាយជាអ្នកដំឡើងរបាំជំនាន់ថ្មី ពីសិល្បករបូរាណក្លាយជាអ្នកឯកទេសអាជីពផ្តល់សេវាការងារបច្ចេកទេសគំាំទ្រសិល្បៈ និងជាធុរជនសិល្បៈនិងអ្នកគ្រប់គ្រងការផលិតវណ្ណកម្មសិល្បៈទស្សនីយភាពក្នុងស្រុកនិងក្រៅប្រទេស ។ល។

img_5271

រឿងដំណើរជីវិតរីកចម្រើនទាំងនេះ គឺជាការតស៊ូមិនខ្លាចនឿយហត់ សេចក្តីក្លាហាន ការពិសោធសាកល្បង ការស្វែងរក និងការប្រឹងប្រែងអភិវឌ្ឍ ដែលពួកគេបានឆ្លងកាត់។ អ្វីដែលពិសេស សិល្បករទាំងនេះ កំពុងបន្តកិច្ចការងារខ្លួន ប្រកបដោយការតាំងចិត្តប្រកាន់យកនូវសេចក្តីថ្លៃថ្នូរនិងឧត្តមភាពសិល្បៈ ។

img_5287

កង ឫទ្ធីសាល នាយកប្រតិបត្តិ Kang Rithisal, Executive Director

ខ្ញុំបានចាប់ផ្តើមធ្វើការជាមួយអម្រឹតាសិល្បៈ អំឡុងចុងឆ្នាំ២០០៣។ កន្លងមកនេះ ខ្ញុំបានឃើញនិងជាកត្តាលីករម្នាក់ជាមួយ ហ្រ្វ៊ែដ ហ្វ្រាំប៊ើក  សួន ប៊ុនរិទ្ធ (អតីតនាយកប្រចាំប្រទេស) និងសហការីដទៃទៀត ក្នុងដំណើររីកចម្រើនរបស់ពួកគេ។ នេះក៏ជាការជំរុញឲ្យមានវឌ្ឍនភាពក្នុងជីវិតអាជីពនិងបុគ្គលរបស់ខ្ញុំផងដែរ។    រយៈពេល១៥ឆ្នាំនេះ ពិតជាមានន័យណាស់សម្រាប់យើងខ្ញុំទាំងអស់គ្នា។ ទាំងអស់គ្នានេះ គឺជាប្រតិបត្តិករសិល្បៈ ដែលបានចេញពីមូលដ្ឋានសិល្បៈបូរាណ បន្តពិសោធសាកល្បងនិងស្វែងរកមធ្យោបាយថ្មីប្រកបដោយប្រឌិដ្ឋញាណ ចូលរួមជាសំឡេងនិងជាលំនាំប្រតិបត្តិ ដែលឆ្លើយតបទៅការផ្លាស់ប្តូរទៅមុខរបស់កម្ពុជានិងពិភពលោក។ ទាំងអស់គ្នា បានរៀនសូត្រពីអតីតកាល ក្រឡេកមើលរាល់​ឳកាសនិងមធ្យោបាយក្នុងបច្ចុប្បន្នកាល ហើយត្រួសត្រាយផ្លូវទៅអនាគតកាលខាងមុខ។ ដំណើររឿងរបស់យើងទាំងអស់គ្នា អាចជាលំនាំមួយដ៏មានសារៈសំខាន់ សម្រាប់យុវជនដទៃផ្សេងទៀត មិនថានៅក្នុងវិស័យអ្វីនោះទេ។

រាត្រីនេះជាឳកាសមួយដ៏ពិសេសសម្រាប់យើងខ្ញុំបានបង្ហាញត្រួសៗជាការសម្តែង នូវអ្វីដែលបានរៀបរាប់ខាងលើ។ លោកអ្នកនឹងបានទស្សនាការសម្តែងនេះ ហើយអាចនឹងទទួលដឹងនូវការងារដ៏ច្រើនសន្ធឹកសន្ធាប់​ នៅពីក្រោយអ្វីៗទាំងឡាយដែលលោកអ្នកធ្លាប់បានឃើញ តាំងពីដំណើរការនៃការបង្កើតអ្វី១ ការចរចារ ការធ្វើការងារជាក្រុម ការគ្រប់គ្រង់ និងការដឹកនាំ ដើម្បីឲ្យអ្វីៗទាំងអស់នេះ អាចដំណើរការទៅបាន។

Read this article in English at https://amritaperformingarts.wordpress.com/2019/01/28/a-note-from-the-executive-director-kang-rithisal/

 

Advertisements
This entry was posted in The Last Performance. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s