វាចានាយិកាសិល្បៈនៃអម្រឹតាសិល្បៈ ជ័យ ច័ន្ទកិត្យា                                                                         

វាចានាយិកាសិល្បៈនៃអម្រឹតាសិល្បៈ ជ័យ ច័ន្ទកិត្យា  ក្នុងរាត្រីនៃការសម្តែងចុងក្រោយពីអម្រឹតាសិល្បៈ

សូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ការសម្តែងនារាត្រីនេះ! ជំនួសមុខឲ្យក្រុមអម្រឹតាសិល្បៈ នាងខ្ញុំសូមសម្តែងសេចក្តីថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលអញ្ជើញមក ទស្សនាការសម្តែង។

ជាច្រើនឆ្នាំកន្លងមក លោកអ្នកតែងតែបន្តគាំទ្រដល់ការងាររបស់ពួកយើងឥតឈប់ឈរ។ ទឹកចិត្តដ៏ទូលាយនិងការគាំទ្រដ៏ប្រសើររបស់លោកអ្នក បានផ្តល់លទ្ធភាពឲ្យយើងខ្ញុំអាចចែករំលែកនិងបង្ហាញនូវការដកពិសោធសិល្បៈ ក្នុងបរិយាកាសរីករាយនិងអំណោយផល ហើយប្រកបដោយការរិះគន់ស្ថាបនា។

ប្រទេសកម្ពុជា ក៏ដូចជាកន្លែងផ្សេងទៀតដែរ ត្រូវការសិល្បៈដើម្បីជាសន្សើមនៃជីវិត ដើម្បីជំរុញឲ្យមានការជជែកគ្នា ដើម្បីគាស់រលើងនូវប្រឌិដ្ឋញាណ ដើម្បីញ៉ាំងឲ្យមានការត្រិះរិះ និងដើម្បីស្វែងរកនូវអី្វដែលថ្មី ប្រសើរនិងមានការអភិវឌ្ឍជាងមុន ។

dscf2938

ការដែលយើងនាំគ្នាធ្វើការក្រៅពីក្បួនខ្នាតដែលមានស្រាប់និងក្រៅកន្លែងងាយស្រួល គឺជាភារកិច្ចដ៏លំបាកមួយ តែយើងមានជំនឿថា ការងាររបស់យើងមានសារៈសំខាន់ ។ មិនថាមានឧបសគ្គនិងបញ្ហាប្រឈមអ្វីក៏ដោយ យើងមិនព្រមរួញរាឡើយ ។ យើងជឿជាក់លើសារៈប្រយោជន៍នៃការផ្លាស់ប្តូរបទពិសោធនិងចំណេះដឹង ហេតុនេះហើយ រយៈពេល១៥ឆ្នាំកន្លងមក យើងបាននាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ។ យើងលើកទឹកចិត្តឲ្យប្រតិបត្តិករសិល្បៈរបស់យើង ឆ្លងលើសដែនកំណត់របស់ខ្លួន សួរសំណួរកាន់តែច្រើន និងបន្តស្វែងរកអ្វីដែលថ្មីនិងខុសប្លែក។ អ្វីដែលសំខាន់បំផុត យើងសង្ឃឹមថា សិល្បករនឹងមិនឈប់ទទួលអ្វីថ្មីឡើយ និងបន្តបើកចំហចិត្តឲ្យទូលាយក្នុងការគាំទ្រដល់គំនិតថ្មី។ យើងធ្វើការយ៉ាងអស់ពីកម្លាំងកាយចិត្តដើម្បីផ្តល់នូវឳកាសនិងវេទិកាសមរម្យ សម្រាប់សិល្បករអាចក្លាយជាអ្នកដំឡើងរបាំ ជាទស្សនវិទូ និងជាអ្នកដែលប្រើរាងកាយកាន់តែប្រសើរឡើង។ នាងខ្ញុំជឿថា ពេលមនុស្សម្នាក់មានឳកាសធ្វើជាអ្នកដឹកនាំ មនុស្សម្នាក់នោះនឹងក្លាយជាអ្នកប្រណិប័តន៍ដ៏ប្រពៃផងដែរ។

11169923_952631584769196_1349573388187091115_n

តាមរយៈការសម្តែង អម្រឹតាសិល្បៈ បានផ្តល់នូវទីកន្លែងសម្រាប់ប្រតិបត្តិករសិល្បៈនិង    ទស្សនិកជនបានចែករំលែកគំនិតគ្នា សួរនាំគ្នា និងធ្វើជាអ្នករិះគន់ស្ថាបនាគ្នា។ ថ្ងៃនេះមិនមែនជាអវសានឡើយ តែជាការចាប់នូ​វទំព័រថ្មីមួយទៀតដ៏អស្ចារ្យ។ ជាមួយនឹងពិសោធនិងចំណេះដឹងរបស់ពួកគេ យើងជឿជាក់ថា សិល្បកររបស់យើងមានលទ្ធភាពក្នុងការយកជំនាញនិងទេពកោសល្យសិល្បៈរបស់ខ្លួន ទៅបន្តបម្រើដល់ប្រជាជននិងសង្គមជាតិរបស់ពួកគេ។

ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងអំណរគុណលោកអ្នកដែលបានចំណាយពេលវេលាចូលរួមក្នុងរាត្រីថ្ងៃអាទិត្យនេះ។ សូមអរគុណចំពោះការគាំទ្រ។ សូមអរគុណចំពោះចំណាប់អារម្មណ៍លើអ្វីដែលលោកអ្នកមិនស្គាល់ ។ សូមអរគុណដែលមិនខ្លាចនឹងធ្វើជាអ្នកឆ្ងល់ ។ សូមអរគុណដែលរួមគ្នាផ្តល់វេទិកាដល់សិល្បករបន្តវេនដ៏ក្លាហានទាំងនេះបង្ហាញស្នាដៃសិល្បៈខ្លួន។

IMG_8520

សូមអរគុណនិងសូមសប្បាយរីករាយក្នុងរាត្រីដ៏ត្រកាលនេះ។

Read this article in English at https://amritaperformingarts.wordpress.com/2019/01/29/a-note-from-the-artistic-director-chey-chankethya/

Advertisements
This entry was posted in The Last Performance. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s