Category Archives: The Last Performance

The Last Performance: Ensemble Dance

Ensemble Dance Directed by Chey Chankethya Advertisements

Posted in The Last Performance | Leave a comment

វាចានាយិកាសិល្បៈនៃអម្រឹតាសិល្បៈ ជ័យ ច័ន្ទកិត្យា                                                                         

វាចានាយិកាសិល្បៈនៃអម្រឹតាសិល្បៈ ជ័យ ច័ន្ទកិត្យា  ក្នុងរាត្រីនៃការសម្តែងចុងក្រោយពីអម្រឹតាសិល្បៈ សូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ការសម្តែងនារាត្រីនេះ! ជំនួសមុខឲ្យក្រុមអម្រឹតាសិល្បៈ នាងខ្ញុំសូមសម្តែងសេចក្តីថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលអញ្ជើញមក ទស្សនាការសម្តែង។ ជាច្រើនឆ្នាំកន្លងមក លោកអ្នកតែងតែបន្តគាំទ្រដល់ការងាររបស់ពួកយើងឥតឈប់ឈរ។ ទឹកចិត្តដ៏ទូលាយនិងការគាំទ្រដ៏ប្រសើររបស់លោកអ្នក បានផ្តល់លទ្ធភាពឲ្យយើងខ្ញុំអាចចែករំលែកនិងបង្ហាញនូវការដកពិសោធសិល្បៈ ក្នុងបរិយាកាសរីករាយនិងអំណោយផល ហើយប្រកបដោយការរិះគន់ស្ថាបនា។ ប្រទេសកម្ពុជា ក៏ដូចជាកន្លែងផ្សេងទៀតដែរ ត្រូវការសិល្បៈដើម្បីជាសន្សើមនៃជីវិត ដើម្បីជំរុញឲ្យមានការជជែកគ្នា ដើម្បីគាស់រលើងនូវប្រឌិដ្ឋញាណ ដើម្បីញ៉ាំងឲ្យមានការត្រិះរិះ និងដើម្បីស្វែងរកនូវអី្វដែលថ្មី ប្រសើរនិងមានការអភិវឌ្ឍជាងមុន ។ ការដែលយើងនាំគ្នាធ្វើការក្រៅពីក្បួនខ្នាតដែលមានស្រាប់និងក្រៅកន្លែងងាយស្រួល គឺជាភារកិច្ចដ៏លំបាកមួយ តែយើងមានជំនឿថា ការងាររបស់យើងមានសារៈសំខាន់ ។ មិនថាមានឧបសគ្គនិងបញ្ហាប្រឈមអ្វីក៏ដោយ យើងមិនព្រមរួញរាឡើយ ។ យើងជឿជាក់លើសារៈប្រយោជន៍នៃការផ្លាស់ប្តូរបទពិសោធនិងចំណេះដឹង ហេតុនេះហើយ រយៈពេល១៥ឆ្នាំកន្លងមក យើងបាននាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ។ យើងលើកទឹកចិត្តឲ្យប្រតិបត្តិករសិល្បៈរបស់យើង ឆ្លងលើសដែនកំណត់របស់ខ្លួន … Continue reading

Posted in The Last Performance | Leave a comment

A NOTE FROM THE ARTISTIC DIRECTOR, CHEY CHANKETHYA

A NOTE FROM THE ARTISTIC DIRECTOR, CHEY CHANKETHYA AT THE LAST PERFORMANCE BY AMRITA PERFORMING ARTS Chumreap Sor and welcome to our show! On behalf of my team, I would like to pay my gratitude to all the distinguish guests … Continue reading

Posted in The Last Performance | Leave a comment

វាចានាយកប្រតិបត្តិ កង ឫទ្ធីសាល    

ប្រសិនបើសួរខ្ញុំថា ពីឆ្នាំ២០០៣ដល់២០១៨ តើអ្វីជាសមិទ្ធផល១៥ឆ្នាំកន្លងមកនេះ? ខ្ញុំអាចឆ្លើយបានតាមបែបបរិមាណថា យើងបានធ្វើការជាមួយព្រឹទ្ធាចារ្យនិងសិល្បករជាច្រើនរយនាក់ ដំឡើងស្នាដៃសិល្បៈប្រហែល៤៥ផលិតកម្មស្ទើរគ្រប់ទម្រង់សិល្បៈ ធ្វើដំណើរសម្តែងនិងចូលរួមព្រឹត្តិការណ៍វប្បធម៌អន្តរជាតិជាង៦០ដង គ្រប់ទ្វីបទាំង៦រួមទាំងទ្វីបអាព្រិចផងដែរ បានទទួលពានរង្វាន់កិត្តិយសជាតិនិងអន្តរជាតិចំនួន៥  មានទស្សនិកជនក្នុងស្រុកនិងបរទេសដែលបានទស្សនាវណ្ណកម្មសិល្បៈផលិតដោយអម្រឹតាសិល្បៈសរុបចូលគ្នារាប់ម៉ឺននាក់ ។ ទិ​ន្នន័យរហ័សទាំងនេះ អាចធ្វើឲ្យសាធារណជនមានអារម្មណ៍ស្ងើចសរសើរ ប៉ុន្តែ អ្វីដែលយើងខ្ញុំទាំងអស់គ្នានៅអម្រឹតាសិល្បៈមានក្តីរំភើបនិងមោទនភាព គឺជាដំណើររឿងដ៏មានន័យជ្រាលជ្រៅ អំពីការរីកចម្រើនរបស់មនុស្សមួយក្រុម ដែលបាន​កើតមានឡើងក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ បើទោះជាវាចានេះវែងម្តេចម្តាក្តី សូមអនុញ្ញាតឲ្យខ្ញុំបានដំណាលរឿងនេះដូចតទៅ៖ កាលពីឆ្នាំ២០០៧ ង៉ែត រ៉ាឌី គឺជាសិល្បករល្ខោនខោល តួស្វាពល ដែលក្មេងជាងគេក្នុងក្រុមសម្តែងទៅកាន់ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ។ រ៉ាឌី អៀននិងមិនសូវហ៊ាននិយាយច្រើននោះឡើយ ។ ៦ឆ្នាំក្រោយមក ក្នុងឆ្នាំ២០១៣ ក្នុងប្រទេសសឹង្ហបូរី រ៉ាឌី អង្គុយជាមួយសិល្បករដ៏ទៃទៀតមកពីប្រទេសជប៉ុន តៃវ៉ាន់ និងឥណ្ឌា ក្នុងកិច្ចពិភាក្សាក្រោយការសម្តែងស្នាដៃសហវប្ប​ធម៌មួយ និយាយជាភាសាអង់គ្លេសអំពីការបណ្តុះបណ្តាលមូលដ្ឋានរ​បាំខ្មែររបស់ខ្លួននិងបទពិសោធផ្លាស់ប្តូរសិល្បៈសហវប្បធម៌ដែលខ្លួនទើបនឹងសម្តែងចប់។ ហ៊្វែ្រដ … Continue reading

Posted in The Last Performance | Leave a comment

A NOTE FROM THE EXECUTIVE DIRECTOR, KANG RITHISAL 

If asked, from 2003 to 2018, what have been accomplished for the past 15 years? I may be able to give the following quantifiable answer. We have worked with hundreds of performing arts masters and artists surviving the Khmer Rouge’s … Continue reading

Posted in The Last Performance | Leave a comment

A Testament by Fred Frumberg

I was profoundly humbled, overwhelmed and deeply proud of what Sal and his team pulled off on Sunday night.   It was a true celebration in every sense of the word.  The adventure began as soon as one drove up … Continue reading

Posted in The Last Performance | Leave a comment