Daily Archives: January 29, 2019

The Last Performance: Ensemble Dance

Ensemble Dance Directed by Chey Chankethya

Posted in The Last Performance | Leave a comment

វាចានាយិកាសិល្បៈនៃអម្រឹតាសិល្បៈ ជ័យ ច័ន្ទកិត្យា                                                                         

វាចានាយិកាសិល្បៈនៃអម្រឹតាសិល្បៈ ជ័យ ច័ន្ទកិត្យា  ក្នុងរាត្រីនៃការសម្តែងចុងក្រោយពីអម្រឹតាសិល្បៈ សូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ការសម្តែងនារាត្រីនេះ! ជំនួសមុខឲ្យក្រុមអម្រឹតាសិល្បៈ នាងខ្ញុំសូមសម្តែងសេចក្តីថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលអញ្ជើញមក ទស្សនាការសម្តែង។ ជាច្រើនឆ្នាំកន្លងមក លោកអ្នកតែងតែបន្តគាំទ្រដល់ការងាររបស់ពួកយើងឥតឈប់ឈរ។ ទឹកចិត្តដ៏ទូលាយនិងការគាំទ្រដ៏ប្រសើររបស់លោកអ្នក បានផ្តល់លទ្ធភាពឲ្យយើងខ្ញុំអាចចែករំលែកនិងបង្ហាញនូវការដកពិសោធសិល្បៈ ក្នុងបរិយាកាសរីករាយនិងអំណោយផល ហើយប្រកបដោយការរិះគន់ស្ថាបនា។ ប្រទេសកម្ពុជា ក៏ដូចជាកន្លែងផ្សេងទៀតដែរ ត្រូវការសិល្បៈដើម្បីជាសន្សើមនៃជីវិត ដើម្បីជំរុញឲ្យមានការជជែកគ្នា ដើម្បីគាស់រលើងនូវប្រឌិដ្ឋញាណ ដើម្បីញ៉ាំងឲ្យមានការត្រិះរិះ និងដើម្បីស្វែងរកនូវអី្វដែលថ្មី ប្រសើរនិងមានការអភិវឌ្ឍជាងមុន ។ ការដែលយើងនាំគ្នាធ្វើការក្រៅពីក្បួនខ្នាតដែលមានស្រាប់និងក្រៅកន្លែងងាយស្រួល គឺជាភារកិច្ចដ៏លំបាកមួយ តែយើងមានជំនឿថា ការងាររបស់យើងមានសារៈសំខាន់ ។ មិនថាមានឧបសគ្គនិងបញ្ហាប្រឈមអ្វីក៏ដោយ យើងមិនព្រមរួញរាឡើយ ។ យើងជឿជាក់លើសារៈប្រយោជន៍នៃការផ្លាស់ប្តូរបទពិសោធនិងចំណេះដឹង ហេតុនេះហើយ រយៈពេល១៥ឆ្នាំកន្លងមក យើងបាននាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ។ យើងលើកទឹកចិត្តឲ្យប្រតិបត្តិករសិល្បៈរបស់យើង ឆ្លងលើសដែនកំណត់របស់ខ្លួន … Continue reading

Posted in The Last Performance | Leave a comment

A NOTE FROM THE ARTISTIC DIRECTOR, CHEY CHANKETHYA

A NOTE FROM THE ARTISTIC DIRECTOR, CHEY CHANKETHYA AT THE LAST PERFORMANCE BY AMRITA PERFORMING ARTS Chumreap Sor and welcome to our show! On behalf of my team, I would like to pay my gratitude to all the distinguish guests … Continue reading

Posted in The Last Performance | Leave a comment